Urbanland Logo

ក្រុមហ៊ុន​អភិវឌ្ឍអចលទ្រព្យបែប​ប៊ូទិក​របស់​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់

ប្រវត្តិរបស់យើងខ្ញុំ

ទំព័រដើម

ការ​ករកើត​របស់យើងបានចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ២០១៣ តាមរយៈ Embassy Residences ដែលជាគម្រោងខុនដូប្រណិតរបស់យើងដំបូងបង្អស់។ តាមរយៈការយល់ដឹងស៊ីជម្រៅអំពីវប្បធម៏ និង​ការរស់នៅក្នុងស្រុក ព្រម​ទាំង​បទពិសោធន៍មក​ពីក្រៅប្រទេស យើងបាននាំចូល​មកប្រទេស​កម្ពុជា​នូវការអភិវឌ្ឍដែលផ្តោតសំខាន់ទៅលើការរចនា និងគុណភាពនៃជីវិតដែលមិនធ្លាប់​មាន​ពី​មុន​មក​នៅក្នុងរាជធានីភ្នំពេញ។

ចាប់​តាំងពីពេលនោះមក យើងក៏បានកសាងកេរ្តិ៍ឈ្មោះក្នុង​នាម​ជាក្រុម​ហ៊ុន​អភិវឌ្ឍ​វ័យក្មេង និងបិុនប្រសប់ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារកម្ពុជា​ក្នុង​​ការអភិវឌ្ឍលំនៅដ្ឋានដ៏ផ្ចិតផ្ចង់ ព្រមទាំងបានទទួលពានរង្វាន់ក្រុមហ៊ុន​អភិវឌ្ឍខុនដូល្អផ្តាច់គេ និងពានរង្វាន់ការរចនាម៉ូដស្ថាបត្យកម្មសម្រាប់គេហដ្ឋានល្អផ្តាច់គេ នៅក្នុងកម្មវិធីពានរង្វាន់អចលទ្រព្យកម្ពុជាឆ្នាំ២០១៦ផង​ដែរ​។

សម្រាប់ក្រុម​ហ៊ុន​ Urbanland វាជាការចាំបាច់ដែលយើងអាចបង្ហាញពី​ស្នាដៃ​របស់យើង និងចូលរួមចំនែក​អភិវឌ្ឍទីក្រុងភ្នំពេញ​ ក៏​ដូ​ចជា​ប្រទេសកម្ពុជា​។​ ការយល់ដឹងដ៏​សុី​ជម្រៅ​របស់យើងទៅ​លើទីផ្សារអចលទ្រព្យកម្ពុជា និងបទពិសោធន៍ក្នុងការរចនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជំរុញឲ្យយើងកាន់តែមានការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្កើត​លំហ​ជា​ច្រ់ើន​ ព្រម​ទាំង​ធ្វើឲ្យបែបបទ​នៃ​ការ​រស់​នៅ​ក្នុង​សហគមន៍​របស់យើងកាន់តែសម្បូរបែប។

 

Our Projects

Embassy Central

Embassy Central

Embassy Central ដែល​មានទីតាំងស្ថិតនៅចំកណ្តាល​បេះដូង និងតំបន់ដែលពេញនិយមបំផុតរបស់រាជធានីភ្នំពេញ​​ គឺជាទីតាំងនៅក្នុងទីក្រុងភ្នំពេញ​ដ៏មានកិត្យានុភាពបំផុតសម្រាប់អ្នក។​ ការរួមបញ្ចូលគ្នារវាង​ ស្ថាបត្យកម្មដែល​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់​ ផ្ទៃខាងក្នុងដ៏ប្រណិត និងសួនច្បារដ៏ស្រស់ស្អាត បានធ្វើឲ្យ Embassy Central ក្លាយជាទីកន្លែងដ៏សក្តិសមបំផុតសម្រាប់ការរស់នៅ។ វាគឺជាការរស់នៅក្នុងទីក្រុងដ៏ល្អ​ឥតខ្ចោះបំផុត។

Embassy Residences

Embassy Residences

Embassy Residences ដែល​មានទីតាំងនៅក្នុងតំបន់ដែល​សម្បូរ​ទៅ​ដោយ​ស្ថានទូតនៅក្នុងរាជធានីភ្នំពេញ  ផ្តល់ជូនលោក​អ្នក​នូវបណ្តុំ​នៃ​អាផាតម៉ិន និង ផេនហៅស៍ដ៏ប្រណិត​ និង​ទាន់​សម័យ​។ អាផាតមុិន​​ប្រភេទ​ស្វីត​ ក៏​ដូច​ជា​អាផាតមុិន​បន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ទាំងអស់ត្រូវ​បាន​បំពាក់ដោយគ្រឿង​បរិក្ខារ និងគ្រឿងសង្ហារឹមមកពីអឺរ៉ុប។

Raintree

Raintree

Raintree គឺជាការអភិវឌ្ឍការិយាល័យបែបប៊ូទិកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាសម្រាប់់ក្រុមហ៊ុន និងស្ថាប័នដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ Raintree មានទីតាំងស្តិតនៅតំបន់ពាណិជ្ជកម្មកណ្តាល ដែលសម្បូរទៅដោយធនាគារជាច្រើន និងជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាគារការិយាល័យនេះដែរលាតសន្ធឹងទំហំ ៣០០០ ម៉ែត្រការ៉េ ដែលអាចបត់បែនបានសម្រាប់ការិយាល័យគ្រប់ប្រភេទ រូមជាមួយសាលដ៏ធំសំរាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងទីធ្លារដ៏ល្វឹងល្វើយលើដំបូលអគារផងដែរ។

Treeline

Treeline

Treeline Urban Hotel គឺជាសណ្ឋាគារដ៏ប្រណិតមួយដែលផ្តោតសំខាន់ទៅលើភាពងាយស្រួល និងភាពសមសួនគ្មានដែនកំណត់ ដែលផ្តល់នូវរសជាតិថ្មីនៃការរួមបញ្ចូលគ្នារវាងភាពសុខស្រួលបែបទាន់សម័យ និងបច្ចេកវិទ្យាទំនើប ដែលមានភាពខុសប្លែកគ្នាពីវប្បធម៌ និងបេតិកភ័ណ្ឌ។ ដោយ Treeline មានទីតាំងនៅចំកណ្តាលបេះដូងនៃខេត្រសៀមរាប ពួកយើងបានប្រមូលផ្តុំនូវធាតុផ្សំសំខាន់ៗដ៏ល្អបំផុតជាច្រើននៃបដិសណ្ឋារកិច្ច ហើយដាក់បញ្ចូលក្នុងសណ្ឋាគារប៊ូទិកដ៏ទំនើបមួយនេះ ព្រមទាំងរួមបញ្ចូលនូវធាតុផ្សំផ្សេងៗនៃរចនាបថខ្មែរផងដែរ។

សារព័ត៌មាន

ឱកាសការងារ

ទំព័រដើម

ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការ​ចាប់ផ្តើមការងារ
ជាមួយក្រុមហ៊ុនដែលទទួលពានរង្វាន់ជាច្រើនហើយ សូមដាក់ពាក្យឥឡូវនេះ! នៅក្នុង​ក្រុមហ៊ុន​ Urbanland ពួក​យើងយកចិត្តទុកដាក់ទៅ​លើការទាក់ទាញ
និងការ​អភិវឌ្ឍបុគ្គលដែលមានទេពកោសល្យ ដើម្យីឲ្យពួក​គេ​រីក​ចម្រើន​ទៅ​មុខ​លើសពីការរំពឹងទុកពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

ទំនាក់ទំនងយើងខ្ញុំ

1F - 01, Raintree, #299 Preah Ang Duong, Daun Penh, Phnom Penh, Cambodia

ម៉ោងធ្វើការៈ

ថ្ងៃច័ន្ទ - ថ្ងៃសុក្រ

៨ៈ០០ ព្រឹក - ៥ៈ៣០ ល្ងាច

ថ្ងៃសៅរ៍

៨ៈ០០ ព្រឹក - ១២ៈ០០ ថ្ងៃត្រង់

Email: info@urbanlandasia.com